ភ្នំពេញ៖ភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាលឲ្យតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុរងការជន់លិចយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០១៩នេះខណៈលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងមួយចំនួនដែលបានត្រូវទឹកជន់លិចកាលពីយប់មិញរហូតមកដល់ព្រឹកនេះ។
