អតីតកីឡាករបិសាចក្រហមបញ្ចប់អាជីពបាល់ទាត់

0

អតីតកីឡាករ បិសាចក្រហម Diego Forlan បានប្រកាស​ចូលនិវត្តន៍ ពីអាជីពបាល់ទាត់ ។
Forlan អាយុ ៤០ឆ្នាំ លេងនៅក្លិបចុងក្រោយគេគឺ​Kitchee នៅទីក្រុង Hong Kong ហើយបានបង្ហាញខ្លួនលេងចុងក្រោយកាលពីខែឧសភា ឆ្នាំទៅ ។​

កីឡាករ​ចាស់វស្សាខាងលើបានប្រាប់ Telemundo ថា វាមិនមានភាពងាយស្រួលនោះទេ ខ្ញុំមិនចង់ឲ្យពេលវេលានេះ មកឆាប់ទេ ប៉ុន្តែ​ឥលូវនេះ វាត្រូវតែមកហើយ​ ។ ខ្ញុំបានសម្រេចចិត្តថាឈប់លេង ក្នុងអាជីពបាល់ទាត់ ។​
បញ្ជាក់ផងដែរថា កីឡាករ​អាហ្សង់ទីនេះរូបនេះ បានផ្លាស់មកកាន់ទឹកដី បិសាចក្រហមនៅឆ្នាំ ២០០២ នឹងក៏បានជួយឲ្យក្លិបលើកពានផងដែរ ក្នុងឆ្នាំនោះ ។ ក្រោយមកនៅឆ្នាំ២០០៤ ក៏បានផ្លាស់ទៅកាន់ Villarreal ៕