ភ្នំពេញ៖រឿងរ៉ាវ បេក្ខនារី កញ្ញា លៀង ចាន់ឡា ក្នុងកម្មវិធី X Factor Cambodia រដូវកាលទី១ បានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើបណ្តាញសង្គម ដោយលើកឡើងថា មានការរើសអើងចំពោះបេក្ខនារីខាងលើ ។
អ្នកលេងបណ្តាញសង្គមចាប់ផ្តើមវែកញែករកហេតុផល មួយដ៏ត្រឹមត្រូវ ហើយក៏ត្រូវបានអ្នកលេងបណ្តាញសង្គមខ្លះបានប្រទិចផ្តាសាមកវិញ ហើយដោយឃើញឱកាសល្អនេះ អ្នកជួយមួយចំនួនក៏បានឆ្មក់យកឱកាសដើម្បីភាពល្បីផងដែរ ។
វាមិនខុសគ្នាប៉ុន្មាននោះទេ លោក ណុប បាយ៉ារិទ្ធ វិញ ដែលជាគណកម្មការកម្មវិធីខាងលើ បានលើកឡើងថា “គ្នានិយាយតាំងពីវគ្គដំបូង Judge Audition ថាគ្នាក្រ តែគ្នាអត់លំបាកទេ គ្នាតស៊ូ បើចង់ជួយគាត់មែន គួរតែជួយតាំងពីពេលហ្នឹង ឬគិតថាគាត់មិនទាន់ល្បីដោយសារគ្មានអ្នកបំផុសបំផុល ដល់តែមានអ្នកបំផុសបំផុល បានដណ្តើមគ្នាជួយ។ អ្នកខ្លះជួយពីចិត្តពីបេះដូងមែន តែខ្លះដើម្បីផលប្រយោជន៍ខ្លួនឯងទេ ផេក Facebook មួយចំនួនក៏ចឹង”៕
