ភ្នំពេញ៖ រាល់ចុងសប្តាហ៍ ដេននី ក្វាន់ បានចំណាយពេលដ៏មានតម្លៃរបស់ខ្លួន ទៅចែកទាន ។ដោយម្សិលមិញនេះ តារាស្រីសម្រស់ផូរផង់រូបនេះ បានទៅចែកទានដល់ ១០គ្រួសារ នៅខេត្តតាកែវ ដែលកំពុងមានជីវភាពខ្វះខាត ។
ដេននី ក្វាន់ បានសរសេរនៅលើបណ្តាញសង្គមនាព្រឹកនេះឲ្យដឹងថា ម្សិលមិញនេះថ្ងៃអាទិត្យចុងសប្តាហ៏ ឆ្លៀតនាំយកអំណោយខ្លះជូនលោកយាយ លោកតា អ៊ុំពូមីង ដែលមានជីវភាពខ្វះខាតចំនួន10គ្រួសារនៅភូមិតាមូងឃុំលំចងស្រុកសំរោងខេត្តតាកែវ។
តារាស្រីរូបនេះបានបន្តទៀតថា អំពើល្អដែលខ្ញុំខំធ្វើវាមិនអាចអោយខ្ញុំយកទៅដូរបាយមកហូបបានទេ តែខ្ញុំអាចយកវាទៅប្តូរយក (ទឹកចិត្ត) ស្រលាញ់,រាប់អាន,ចូលចិត្ត,អាណិតអាសូរ ពីមនុស្សដែលនៅជុំវិញខ្លួនខ្ញុំបាន ទោះពេលខ្លះអំពើល្អរបស់ខ្ញុំ មិនអាចធ្វើអោយមនុស្សមួយចំនួនគេពេញចិត្តបានទេតែទោះយ៉ាងណាក៏ខ្ញុំបានធ្វើអំពើល្អ។ជីវិតខ្ញុំតែងតែរីករាយនូវពេលដែលខ្លួនឯងបានជួយអ្នកដទៃដែលជួបការលំបាក ទោះជាការជួយនោះតិចក្តីតែខ្ញុំក៏បានជួយ និងបានទទួលស្នាមញញឹមដ៏ពេញចិត្តចេញពីពួកគាត់ ៕

















