ប្រធានក្លឹប Arsenal ត្រៀមជួប Barcelona សង្ឃឹមអាចខ្ចីជើង Coutinho

0

ទើបតែបានចំណាយលុយដ៏ច្រើនសន្ធឹកបំបែកឯកទក្តកម្មក្លឹបទិញបានខ្សែប្រយុទ្ធស្បែកខ្មៅ Nicolas Pepe រួចមកបានប៉ុន្មានថ្ងៃក្លឹបកាំភ្លើងធំ Arsenal មិនត្រឹមតែប៉ុណ្ណោះក៏កំពុងធ្វើការលើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតផងដែរ។

ប្រភពព័ត៌មានរបស់អង់គ្លេសចេញផ្សាយនៅថ្ងៃសៅរ៍នេះបានសរសេរអះអាងថាកាំភ្លើងធំ Arsenal បានបង្ហាញពីបំណងចង់ខ្ចីជើងកីឡាករខ្សែប្រយុទ្ធប្រេស៊ីលមិនសូវមានហុងស៊ុយនៅ Barcelona គឺ Philippe Coutinho ពីក្លឹប Barcelona។

គេជឿជាក់ដែរថាប្រធានក្លឹបកាំភ្លើងធំ Arsenal បានណាត់ជួបជាមួយនឹងមន្ត្រីទទួលបន្ទុករបស់ក្លឹប Barcelona ផងដែរដើម្បីពិភាក្សាលើកិច្ចការងារមួយនេះហើយការប្រកួតគ្នារវាងក្លឹបទាំងពីរនៅពានរង្វាន់ Joan Gamper នាថ្ងៃអាទិត្យគឺជាពេលវេលាដែលបានកំណត់ទុកផងដែរ៕

ប្រែសម្រួល:Lee