មកដល់សប្តាហ៍នេះទៅហើយស្ថានភាពរបស់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Dybala ដូចជាមិនអាចរក្សាតំណែងរបស់ខ្លួនទៀតឡើយជាមួយនឹងក្លឹប Juventus ហើយជឿជាក់ថាយ៉ាងហោចណាស់នឹងត្រូវផ្លាស់ចេញពីអ៊ីតាលីនៅនាទីចុងក្រោយនៃពេលវេលាដោះដូរកីឡាកររបស់អ៊ឺរ៉ុប។
ប្រភពព័ត៌មានរបស់អង់គ្លេស The Mirror ចេញផ្សាយនៅថ្ងៃសៅរ៍បានជឿជាក់ថាកីឡាករ Dybala បច្ចុប្បន្នគឺមានអារម្មណ៍មិនសប្បាយចិត្តឡើយជាមួយនឹងអ្វីដែលត្រូវបានក្លឹប Juventus រៀបចំឲ្យនោះហើយលើសពីនេះរូបគេត្រូវបានគេមើលឃើញផងដែរថាបានទាំងធ្វើការហ្វឹកហាត់លើទីលានតែម្នាក់ឯងទៀតផង។
ព័ត៌មានចុងក្រោយនៃការដោះដូរកីឡាកររូបនេះគឺកំពុងស្ថិតនៅក្នុងភាពកាន់តែច្បាស់លាស់ខណៈដែលមានតែក្លឹបបិសាចក្រហម Man United ប៉ុណ្ណោះដែលនៅបន្តការងារចចារពីព្រោះថា Juventus ក៏កំពុងចង់បានកីឡាករខ្សែប្រយុទ្ធ Lukaku ផងដែរនោះ៕
ប្រែសម្រួល:Lee