Pogba អត់បង្ហាញខ្លួនឲ្យក្លឹបក្នុងការប្រកួតមិត្តភាពចុងក្រោយទាំងមិនបានផ្តល់ព័ត៌មានជាមុន

0

គេជឿជាក់ថាកីឡាករបារាំង Paul Pogba នៅតែបន្តក្តីប្រាថ្នាចង់ចាកចេញពីក្លឹបបិសាចក្រហម Man United ដោយពេលចុងក្រោយនេះកីឡាករបារាំងថែមទាំងបានអវត្តមានក្នុងការធ្វើដំណើរជាមួយនឹងមិត្តរួមក្លឹបទៅកាន់ទីក្រុង Cardiff ដើម្បីធ្វើការប្រកួតមិត្តភាពចុងក្រោយមួយជាមួយនឹង AC Milan ទៀតផង។

ការដែលមិនបានបង្ហាញខ្លួនលើកនេះគេជឿជាក់ដែរថារូបគេមិនបានជម្រាបព័ត៌មានជាមុនជូនក្រុមការងាររបស់ក្លឹបឡើយ។ទោះបីជាមានការលើកឡើងថារូបគេបានទទួលរងរបួសក្នុងការហ្វឹកហាត់ចុងក្រោយមែនប៉ុន្តែឈ្មោះរបស់គេដែលបានបង្ហាញនៅក្នុងបញ្ជីកីឡាករនោះត្រូវបានរៀបចំរួចទៅហើយ។

គួរបញ្ជាក់ដែរថាកាលពីខែមុនកីឡាករ Pogba ធ្លាប់បានបញ្ជាក់ប្រាប់មិត្តភ័ក្តរបស់ខ្លួនថារូបគេនឹងមិនមានវត្តមានក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្លឹបបិសាចក្រហមMan Unitedតែទោះជាយ៉ាងណាក្តីរូបគេត្រូវបានគេមើលឃើញថាបានហោះជាមួយនឹងមិត្តរួមក្លឹបទៅកាន់ទឹកដីអូស្ត្រាលីក្នុងការប្រកួតនេះ៕

ប្រែសម្រួល:Lee

ទស្សនា​វីដេអូការប្រកួតរវាង បិសាចក្រហម និង AC  Milan នារាត្រីយប់មិញ៖

https://www.youtube.com/watch?v=cXWvN_msyeI