កិច្ចព្រមព្រៀងដ៏វែងឆ្ងាយ និងចម្រូចចម្រាស់បំផុត បានឈានដល់ទីបំផុតហើយ ។
Man United បានតាមប្រមាញ់ Harry Maguire ជាយូរមកហើយ។ប៉ុន្តែម្តងហើយម្តងទៀតត្រូវបានLeicester បដិសេធ ។ បញ្ហាចំបងរបស់បិសា ចក្រហមគឺត្រូវរកដំណោះស្រាយត្រង់តំបន់ការពារកណ្តាល ហើយក៏ត្រូវចាយលុយធំ ដើម្បីដោះស្រាយនូវបញ្ហាគ្រប់យ៉ាង។
ប្រភពព័ត៌មាន Daily Mail បានចុះផ្សាយថា ចំនួនទឹកប្រាក់ដែល United ដាក់នៅលើតុចរចាដើម្បីបញ្ចុះបញ្ចូល Leicester គឺ ៨០ លានផោន (បូកនឹងប្រាក់បន្ថែម ៥ លានផោន) ។ តួលេខនេះលើសពីតម្លៃ ៧៥ លានផោនដែល Liverpool ធ្លាប់ទិញ Van Dijk កាលពីឆ្នាំមុនធ្វើឱ្យ Maguire ក្លាយជាខ្សែការពារថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះនឹងធ្វើការពិនិត្យសុខភាពនាថ្ងៃសៅរ៍នេះ និងធ្វើកិច្ចសន្យាជាមួយបិសាចក្រហមផងដែរ។ ដោយឡែកប្រាក់កម្រៃ របស់គាត់មិនត្រូវបានគេលួចបង្ហើបឲ្យដឹងនោះទេ ហើយទំនងក្លាយជាខ្សែការពារដែលមានប្រាក់កម្រៃខ្ពស់ដែរ។
Harry Maguire បច្ចុប្បន្នអាយុ ២៦ឆ្នាំ បានផ្លាស់ទៅកាន់Leicester ក្នុងឆ្នាំ ២០១៦ តម្លៃ ១២លានផោន នឹងត្រូវបានគេចាត់ទុកថាជាខ្សែបម្រើឆ្នើម ក្នុងទឹកដីអង់គ្លេស៕