វីដេអូថ្មីរបស់ក្លឹប Leicester City អត់មានកីឡាករ Harry Maguire ឡើយ

0

ព័ត៌មានជាច្រើនសប្តាហ៍មកហើយអំពីការសុំចចារទិញកីឡាករខ្សែការពារ Harry Maguire របស់ Leicester City ក្នុងតម្លៃខ្លួន៨០លានពីក្លឹបបិសាចក្រហម Man United ប៉ុន្តែអ្វីៗនៅតែមិនទាន់ត្រូវបានប្រកាសឲ្យច្បាស់លាស់ឡើយខណៈដែលទីផ្សារដោះដូរនិងការបើករដូវកាលកាន់តែខិតជិតមកដល់ទៅហើយនោះ។

ទោះបីជាយ៉ាងណាក្តីទាំងប្រធានក្លឹបនិងគ្រូបង្វឹកលោក Solkjare កំពុងកើតមានក្តីព្រួយបារម្ភថា Leicester City នឹងប្តូរចិត្តទៅវិញនៅនាទីចុងក្រោយប៉ុន្តែប្រហែលវានឹងក្លាយទៅជាដំណឹងល្អសម្រាប់ក្លឹបទៅវិញដោយគិតត្រឹមម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍នេះ Leicester City បានធ្វើការបង្ហោះវិដេអូមួយអំពីកីឡាករសំខាន់ៗមួយចំនួនជាមួយនឹងឯកសណ្ឋានថ្មីដោយក្នុងនោះគេសង្កេតឃើញថាមិនមានវត្តមានរបស់ Maguire ឡើយ។

វិដេអូថ្មីដែលមានតែវត្តមានរបស់កីឡាករដូចជា Jamie Vardy, James Maddison និង Youri Tielemans ជាដើមប៉ុណ្ណោះ។គេក៏ជឿជាក់ដែរថាកីឡាករខ្សែការពាររូបនេះផ្ទាល់ផងដែរក៏មានអារម្មណ៍ធុញទ្រាន់នឹងការរងចាំមើលលទ្ធផលផ្ទេរនេះដែរ៕

ប្រែសម្រួល:Lee