កីឡាករ Barcelona ទី៤ ដែលទៅលេងនៅក្លិបរបស់ជប៉ុន​

0

អតីតខ្សែការពារកណ្តាលរបស់ Barcelona កីឡាករ Thomas Vermaelen បានក្លាយជាកីឡាករចុងក្រោយ ដែលចូលរួមលេង​ជាមួយអតីត​មិត្តរួមក្រុមរបស់ខ្លួន ខណៈក្លិប Vissel Kobe របស់ជប៉ុន បានសម្រេច​ចិត្តចុះកុងត្រាយកទៅលេង ។ នេះបើយោងតាមគេហទំព័រ Marca បានចុះផ្សាយ។

កីឡាករ​សញ្ជាតិបែលហ្សិកអាយុ ៣៣ឆ្នាំ រូបនេះ បានក្លាយជាកីឡាករទី​៤ របស់ Barcelona ដោយក្នុងនោះ Andres Iniesta, David Villa និង Sergi Samper កំពុងតែលេងឲ្យក្លិបជប៉ុនខាងលើ ។​
ក្នុងនោះដែរនាយកប្រតបត្តិរបស់ក្លិបលោក Hiroski Mikitani បានលើកឡើងថា នេះជាសុបិនមួយ ដើម្បីកសាង Barcelona ឈុតតូចមួយ នៅក្នុងប្រទេសជប៉ុន៕