Zidane សប្បាយចិត្តជាមួយ Gareth Bale

0

មានក្រសែភ្នែកជាច្រើនបានសំឡឹងមើលទៅកាន់កីឡាករ Gareth Bale ដែលបានរកគ្រាប់បាល់ជូនក្លិប Real Madrid យកឈ្នះទៅលើ Arsenal ហើយគ្រូបង្វឹកក្លិបនេះទៀតសោតបានលើកឡើងថាគាត់សប្បាយចិត្តជាមួយកីឡាកររបស់លោក ។ នេះបើយោងតាមគេហទំព័រ Marca បានចុះផ្សាយ។

អនាគតលេងរបស់ Bale បានក្លាយជាប្រធានបទទំព័រមុខ ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ជាក់ស្តែង បន្ទាប់ពី Zidane បាននិយាយថា Los Blancos ចង់មើលឃើញពីការចាកចេញរបស់គាត់ ប៉ុន្តែក្រោយរកគ្រាប់បាល់ជូនក្លិបក៏មាន​ស្ថានភាពប្រែប្រួល។

Zidane បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយបញ្ចប់ការប្រកួតថា Bale លេងបានល្អ ខ្ញុំរីករាយជាមួយគាត់ គាត់(Bale) នឹងបន្តធ្វើការ​ជាមួយ អ្នកទាំងអស់គ្នា។ គ្រូបង្វឹកសញ្ជាតិបារាំងនេះបានបន្តថា ខ្ញុំមិនដឹងថា អ្វីនឹងកើតឡើងបន្ត គាត់ចង់លេង ហើយពេលខ្លះគាត់មិនចង់លេង ។
គាត់ហ្វឹកហាត់ជាធម្មតា ហើយនោះជាមូលហេតុដែលគាត់ត្រូវលេង​ជាធម្មតា វាគ្មានអ្វីផ្លាស់ប្តូរនោះទេ អ្នកដឹកពីស្ថានភាពហើយ ៕