ភ្នំពេញ៖ តារាសម្តែងជាប់ឈ្មោះសិចស៊ី សម សុជាត្តារ៍ កាលពីរាត្រីយប់មិញនេះក្នុងពិធីសម្ពោធខ្សែភាពយន្ត កំហឹងខ្មោច Cute បានធ្វើឲ្យទស្សនិក ជនដែលចូលរួមទស្សនាការសម្ពោធខ្សែភាពយន្តខាងលើដកក ចំហរមាត់ មើលតារាសម្តែងស្រីនេះ ក៏ព្រោះតែអ្នកនាងលេងខ្លួន មិនចាញ់ស្ទាវ ទោះបីជាអាយុរាងជ្រេបន្តិចក្តី ។
ពាក់អាវបង្ហាញដើមទ្រូងទ្រលុកទ្រលន់ បញ្ចេញសាច់ស ជាមួយខោខូវប៊យជើងវែងបញ្ចេញគល់ផ្សិត បានធ្វើឲ្យប្រុសៗជាច្រើន ស្ទើរតែរកកល់ ក្តៅខ្លួន ច្រាលឈាមតាមច្រមុះ ។ ថ្វីបើទីផ្សារសម្តែង របស់ សម សុជាត្តារ៍ ធ្លាក់ចុះ មិនសូវបង្ហាញវត្តមានជាផ្លូវការតាមបណ្តាផលិតកម្ម និង កញ្ចក់ ទូរទស្សន៍ ប៉ុន្តែស្ត្រីដែលជាតារាសិចស៊ីនេះ នៅតែបន្តបង្ហាញខ្លួន តាមហ្វេសប៊ុកជាមួយរូបភាពប្លែកៗ ដែលធ្វើឲ្យអ្នកគាំទ្ររបស់ នាងបន្តតាមដាន ជាញឹកញាប់ មិនអាកខាន ។ កន្លងទៅថ្មីៗ នេះ សម សុជាត្តារ៍ ក៏បានបង្ហាញរូបភាពសិចស៊ីក្នុងបន្ទប់ទឹក ជាមួយឈុត ប៊ីគីនី ដូចគ្នាផងដែរ ៕




