West Ham បំបែកឯកទក្តកម្មក្លឹបទិញបានខ្សែប្រយុទ្ធ Sebastian Haller

0

ក្លិប West Ham United កាលពីថ្ងៃពុធបានប្រកាសជាផ្លូវការពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Sebastian Haller សម្រាប់ការកត់ត្រាថ្មីរបស់ក្លឹបដែលមានទឹកប្រាក់ចំនួន៤៥លានផោនពីក្លឹបអាឡឺម៉ង់ Eintracht Frankfurt ។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយនឹងក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ជាមួយនឹងជម្រើសដែលអាចធ្វើបានក្នុងរយៈពេលថែមមួយឆ្នាំទៀត។

កីឡាករ Haller ដែលបានស៊ុតបាល់បញ្ចូលទីចំនួន១៥គ្រាប់កាលពីរដូវកាលមុនបានបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថាខ្ញុំគិតថាវាជាឱកាសដ៏ល្អមួយសម្រាប់ខ្ញុំក្នុងការចូលរួមនៅ Europa League នារដូវកាលថ្មីនេះ។Haller បានចាប់ផ្តើមអាជីពរបស់គាត់នៅថ្នាលយុវជននៃក្លិប Auxerre របស់បារាំងមុនពេលចូលរួមជាមួយក្លឹបហូឡង់ Utrecht និងបន្ទាប់មកផ្លាស់ទៅលេងជាមួយនឹង Franfurt៕

ប្រែសម្រួល:Lee