Trippier ក្លាយជាកីឡាករអង់គ្លេសដំបូងគេគិតចាប់ពីឆ្នាំ១៩៣០ដែលលេងនៅក្លឹប Atletico Madrid

0

Atletico Madrid បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាលើខ្សែការពារអន្តរជាតិរបស់អង់គ្លេសកីឡាករ Kieran Trippier លើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំកាលពីល្ងាចថ្ងៃពុធ។

ខ្សែការពារវ័យ២៨ឆ្នាំរូបនេះនឹងចូលរួមជាមួយក្លឹប Atletico ពីក្លឹប Tottenham Hotspur ដែលជាជើងឯករងពានរង្វាន់ Champions League កាលពីរដូវកាលមុនក្នុងតម្លៃប្រហែល២៥លានអឺរ៉ូឬស្មើនឹង២៨លានដុល្លារអាមេរិកហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះរូបគេនឹងក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលលេងឱ្យក្លឹបអេស្បាញនេះគិតចាប់តាំងពីឆ្នាំ១៩៣០។

កីឡាករ Trippier នឹងប្រកួតប្រជែងក្នុងតំបន់ការពាររបស់ក្លឹបជាមួយនឹងកីឡាករខ្សែការពារកូឡុំប៊ី Santiago Ariasដើម្បីក្លាយទៅជាកីឡករដ៏សំខាន់សម្រាប់ក្លឹបក្រោមការដឹកនាំរបស់លោក Diego Simeone៕

ប្រែសម្រួល:Lee