បើសេចក្តីរាយការណ៍របស់ក្លិបតោខៀវបានឲ្យដឹងថា កីឡាករ Ruben Loftus-Cheek បានសម្រេចចិត្តចុងក្រោយ ដោយកុងត្រា រយៈពេល ៥ឆ្នាំជាមួយក្លិប ។
នៅរដូវកាល 2018-19 កីឡាករ Loftus-Cheek បានបង្ហាញខ្លួនចំនួ ២៤ លើក ។ នៅពេលនេះវិញក្រោមការដឹកនាំរបស់ Frank Lampard គាត់ក៏បានសម្រេចចិត្តបន្តកុងត្រាដល់ឆ្នាំ ២០២៤ ។
ថ្វីបើដូច្នោះមែន កីឡាករអាយុ ២៣ឆ្នាំរូបនេះ នឹងអវត្តមាននៃការចាប់ផ្តើមរបស់តោខៀវនារដូវកាលថ្មី ដោយកន្លងមក គាត់ក៏បាន អាកខានការប្រកួត ចំនួនពីរគឺ Europa League និង Nations League ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយសារតែបញ្ហារបួសសាច់ដុំ ដែលកំពុងអូសបន្លាយដល់ពេលបច្ចុប្បន្ន៕