ភ្នំពេញ៖ ចាត់ទុកជារឿងភ្ញាក់ផ្អើលថ្មីមួយទៀតហើយ សម្រាប់តារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម សាន់ដេ ហៅនាយចឺម ត្រូវបានប្រភពទម្លាយ ឲ្យដឹងថា ក្នុងមួយស្ពតនៃកម្មវិធីតារាចម្រៀងរូបនេះបានកាត់ថ្លៃរហូតដល់ទៅ ៥ម៉ឺនដុល្លារអាម៉េរិក ដែលជាចំនួនមួយដ៏ខ្ពស់។
នាយចឺម បច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងដែលលេចធ្លោជាងគេក្នុងទ្រនំសាន់ដេ ដោយបទអតីតតារាកំប្លែងរូបនេះចេញម្តងៗ មានអ្នកទស្សនា រាប់ម៉ឺន លាននាក់ ដែលជាចំនួនមួយដ៏ប្រសើរបំផុតទាំងនៅលើយូធូប និងហ្វេសប៊ុក។
ទន្ទឹមជាមួយកេរ្តិ៍ឈ្មោះល្បីល្បាញ នាយចឺម ក៏មានបណ្តាក្រុមហ៊ុនផ្សេងៗទាក់ទងឡើងខនសឺត ហៅថតស្ពត ជាដើម ។ បើតាមប្រភពចុងក្រោយ ពីតម្លៃខ្លួនរបស់នាយចឺម គឺឡើងដល់ ៥ម៉ឺនដុល្លារអាម៉េរិក ដោយប្រភពនោះបានប្រាប់ដល់ OBN Asia ថា នៅពេលដែលទាក់ទងទៅកាន់ នាយចឺម សុំថតបង្ហាញស្មៅ ដែលក្រាលលើទីលានសម្រាប់ទាត់បាល់ ក៏ស្រាប់តែជំនួយការ និងជាតៃកុងឡានរបស់ នាយចឹម បាន ទារតម្លៃរហូត ដល់ទៅ ៥ម៉ឺនដុល្លារ ក្នុងការថតស្ពតនេះ ការទារនេះដោយសំអាងទៅលើកេរ្តិ៍ឈ្មោះ នាយចឺមល្បីល្បាញ នាពេលបច្ចុប្បន្ន៕



