អតីតអ្នកចាំទីដៃទី១ របស់អ៊ីតាលី លោក Gianluigi Buffon បានវិលត្រលប់មកកាន់ទឹកដីអ៊ីតាលីវិញ ដោយចូលរួមលេងជាមួយ Juventus ។
អ្នកចាំទីអាយុ ៤១ឆ្នាំរូបនេះ បានចំណាយពេល ១៧ឆ្នាំ ជាមួយ Juventus មុនចូលរួមលេងជាមួយ Paris St-Germain កាលពីរដូវកាល មុន។
អ្នកចាំទីលេចធ្លោកាលពីអតីតកាល ធ្លាប់បានប្រកាសកាលពីថ្ងៃទី៥ មិថុនា ថា គួរតែចាកចេញពី PSG ក្រោយលេងបាន ១រដូវកាល ហើយក៏បាន ធ្វើតេស្តសុខភាព នាថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។
គាត់បានកុងត្រាជាមួយ Juventus រយៈពេល ១ឆ្នាំ ក្រោមការដឹកនាំលេង របស់គ្រូថ្មី Maurizio Sarri ។
Gianluigi Buffon ត្រូវការតែ ៨ប្រកួតទៀតប៉ុណ្ណោះ នឹងអាចនឹងអាចបំបែកកំណត់ត្រា 647 លើក របស់លោក Paolo Maldini អតីតកីឡាករជើង ចាស់របស់ AC Milan ។
អតីតអ្នកចាំទីរបស់ PSG រូបនេះ ជាកីឡាករទី៣ ដែល Juventus នាំមកបន្ទាប់ពី Aaron Ramsey និង Adrien Rabiot ៕