Bayern Munich សោកស្តាយដែល Arjen Robben សម្រេចចិត្តឈប់ពីបាល់ទាត់នៅអាយុ ៣៥ឆ្នាំ

0

Bayern Munich និងក្រុម Netherlands មានការសោកស្តាយចំពោះកីឡាករ Arjen Robben បានសម្រេចចិត្តបញ្ចប់អាជីព ក្នុងពិភពបាល់ទាត់ នៅអាយុ ៣៥ឆ្នាំ ។

Robben ជាកីឡាករជោគជ័យនៅអឺរ៉ុប ដោយជួយឲ្យក្លិប PSV, Chelsea, Real Madrid និង Bayern លើកពាន ។​
Robben បានអភិវឌ្ឍន៍ខ្លួនមកលេងក្លិបធំនៅអង់គ្លេសដំបូងនៅឆ្នាំ ២០០៤ ជាមួយតោខៀវ ក្រោយចាកចេញពី PSV ដែលជាក្លិបនៅស្រុកកំណើត នឹងបន្ទាប់មកនៅឆ្នាំ 2007 គាត់មកលេងនៅ Real Madrid និងក្លិបចុងក្រោយនៅ Bayern Munich នៅឆ្នាំ 2009 ដល់ 2019 ដោយលេងបាន 201 មួយប្រកួតនៅក្លិបនេះ ៕