អតីតកីឡាករបស់ Man City លោក Yaya Toure បានចុះកុងត្រារួចរាល់ ជាមួយក្លិប Qingdao Huanghai របស់ចិន។
Toure មិនមានក្រុមលេង ចាប់តាំងពីចាកចេញពី Olympiacos កាលពីខែធ្នូ និងរហូតដល់ពាក់កណ្តាលឆ្នាំនេះ។
Toure បានប្រាប់គេហទំព័រក្លិបថា តាំងពីចូលរួមអាជីពបាល់ទាត់ ខ្ញុំតែងតែស្រលាញ់ការប្រកួតប្រជែង ហើយពេលនេះ ខ្ញុំបានសម្រេចចិត្ត ចូលរួមប្រកួតប្រជែងជាថ្មី និងសាងប្រវត្តិសាស្ត្រជូន Qingdao Huanghai Football ។
តារាបាល់ទាត់អាយុ ៣៦ឆ្នាំរូបនេះបានបង្ហាញសុទិដ្ឋិនិយមថា ជាមួយបទពិសោធ៍របស់លោក នឹងអាចជួយឲ្យក្លិប ជួបរឿងរ៉ាវប្រវត្តិសាស្ត្រជាថ្មី ហើយលោកមិនអាចរងចាំបាននោះទេ៕