អ្នកគាំទ្ររបស់ Ronaldo ម្នាក់ក្លាយជាកីឡាកររបស់ កាំភ្លើងធំផ្លូវការ​

0

Arsenal បានបញ្ជាក់ហើយថា ក្លិបបានចុះហត្ថលេខាជាផ្លូវការនាំយកកីឡាករ Gabriel Martinelli ដែលជាយុវជនរបស់ប្រេស៊ីល ពីក្លិប Ituano ។​
កីឡាករ​អាយុ ១៨ឆ្នាំ បានកុងត្រា​រយៈពេលវែង និងជាកីឡាករដំបូង ដែលក្លិបបានចុះហត្ថលេខាយក នារដូវកាលនេះ​។
បើរបាយការណ៍បានចុះថា កីឡាករ​រូបនេះ អាចនឹងមានតម្លៃ ៦លានផោន ។​

ថ្លែងប្រាប់គេហទំព័ររបស់ក្លិប Gabriel Martinelli បានលើកឡើងថា វាជាសុបិនរបស់លោកតាំងពីក្មេងវ័យ ដែលសង្ឈឹមថា​ នឹងអាចលេងនៅក្លិប ក្នុងតំបន់អឺរ៉ុប ជាពិសេសក្លិបធំ ដូចកាំភ្លើងធំ ហើយខ្ញុំត្រូវយកឱកាសនេះឲ្យបាន។ កីឡាករ​វ័យក្មេងនេះ ក៏បានប្រាប់ពីកីឡាករសំណព្វចិត្តរបស់ខ្លួន ផងដែរគឺ Cristiano Ronaldo ដែលជា​និម្មិតសញ្ញា ជួយជំរុញទឹកចិត្តលោក ៕