យក Zaha មិនបាន Arsenal នឹងងាកទៅចចារទិញ Malcom របស់ Barcelona វិញ

0

រហូតមកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Crystal Palace កីឡាករ Zaha នៅតែស្ថិតនៅជាគោលដៅទី១របស់ក្លឹបកាំភ្លើងធំរបស់លោក Unai Emery ទោះបីជាតម្លៃរបស់គេបានឡើងទៅដល់ ៨០លានផោនក្តី។

រឿងផ្សេងមួយទៀតដែលគេបានដឹងនៅពេលនេះគឺក្លឹបកាំភ្លើងធំ Arsenal ត្រូវបានក្លឹបBarcelonaស្វាគមន៍ជានិច្ចប្រសិនបើគេចង់បានកីឡាករMalcom។មានន័យថាបើការចចារទិញ Zaha មិនអាចទៅរួចនោះ Malcom នឹងក្លាយទៅជាគោលដៅជំនួសសម្រាប់រដូវក្តៅនេះ។

គួរឲ្យដឹងដែរថាកន្លងមកកីឡាករ Malcom ដែលទើបបានផ្លាស់មកលេងជាមួយនឹង Barcelona កាលពីរដូវក្តៅមុនពីក្លឹប Bordeaux នោះគឺមានព័ត៌មានជាច្រើនអំពីការផ្លាស់មកលេងអង់គ្លេសជាមួយនឹងក្លឹប២ដូចជា Arsenal និង Spurs ផងដែរ៕

ប្រែសម្រួល:Lee