ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា បានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្គោល ហុក សុជីវ័ន នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ។
នៅលើគេហទំព័រក្លិបបានសរសេរថា៖
សេចក្តីជូនដំណឹង
ក្លិបបាល់ទាត់ វិសាខា សូមជម្រាបជូនដល់អ្នកគាំទ្រ និងសាធារណជនទាំងអស់ អោយបានជ្រាបជាដំណឹងថា ក្លិបបានសម្រេចបញ្ចប់កុងត្រាជាមួយលោកគ្រូបង្វឹក ហុក សុជីវ័ន ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ ។
ក្លិបបាល់ទាត់ វិសាខា សូមអរគុណលោកគ្រូ ចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ ការបង្វឹក បង្ហាត់ បង្រៀនដល់កីឡាករទាំងអស់ ក្នុងក្លិបកន្លងមក និងសូមជូនពរដល់លោកគ្រូ អោយទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងថ្ងៃខាងមុខ ៕