តារាចម្រៀង រ៉ាប៊ី នឹងបង្ហាញខ្លួនក្នុងកម្មវិធីពិសេសរបស់ក្លិបបាល់ទាត់វិសាខាស្អែកនេះ

0

ភ្នំពេញ៖ ដើម្បីឆ្លើយតបសងគុណដល់ទឹកចិត្តរបស់អ្នកគាំទ្រ ក្លិបវិសាខា បានគ្រោង​ធ្វើកម្មវិធីពិសេសមួយ នារសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បី Ra Bee ផងដែរ​។

បើយោងតាមផេក CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានលើកឡើងថា លោក ទឹម គឹមអូន ប្រធានផ្នែកព័ត៌មាន និងទំនាក់ទំនងប្រចាំក្លិបមានមូលដ្ឋាននៅហ្គ្រែនភ្នំពេញសង្កត់ធ្ងន់ថា ការគាំទ្រពីទស្សនិកជនទាំងឡាយ គឺជាកម្លាំងចិត្តសម្រាប់ក្រុមការងារ និងកីឡាករដើម្បីបន្តតស៊ូក្នុងការប្រកួតប្រជែងដណ្ដើមជើងឯក។ ហេតុដូច្នេះហើយបានជាក្លិបសម្រេចរៀបចំកម្មវិធីដ៏ពិសេសនេះឡើង។

លោក ទឹម គឹមអូន បន្ថែមថា ក្លិបក៏រៀបចំកម្មវិធីសប្បាយៗមួយចំនួនទៀតដែរក្នុងពិធីដ៏ពិសេសនេះដើម្បីបង្កើតបរិយាកាសរីករាយ និងស្និទ្ធស្នាលជាមួយអ្នកគាំទ្រ។
ដោយឡែកកម្មវិធីសប្បាយនោះ មិនត្រូវបានបង្ហាញ​ឲ្យដឹងជាមុនឡើយ ដែលអាចជាការពញ្ញាក់អារម្មណ៍អ្នកគាំទ្រ៕