ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បើមានរថយន្ត១គ្រឿងដឹកលើសទម្ងន់១០តោន នៅលើផ្លូវមួយ ស្មើនឹងរថយន្ត១០០០០គ្រឿង កំពុងធ្វើចរាចរនៅលើដងផ្លូវ។
ក្នុងកិច្ចប្រជុំ លើការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា “រូបមន្តរបស់ធនាគារពិភពលោកមកបង្ហាញថា បើមានរថយន្តមួយគ្រឿងដឹកលើសទម្ងន់កម្រិតកំណត់ចំនួន១០តោន នៅលើផ្លូវមួយ វាស្មើនឹងរថយន្ត ១០ ០០០ គ្រឿងកំពុងធ្វើចរាចរនៅលើផ្លូវនោះ (ដោយ១០×១០×១០×១០=១០០០០គ្រឿង)”៕