Joao Felix ផ្ទេរទៅកាន់ Atletico Madrid នៅតែបន្តដំណើរយ៉ាងកៀកស្និទ្ធ ខណៈដែលក្លិប Benfica បានបញ្ជាក់ពីតម្លៃនៃការស្នើសុំ រហូតដល់ទៅ ១២៦ លានអឺរ៉ូ ។
ខាងក្លិប Benfica បានបញ្ចេញរបាយការណ៍ស្តីពីតម្លៃស្នើសុំរបស់ក្លិប Atletico Madrid ចំនួន ១២៦លានអឺរ៉ូ ដើម្បីស្នើសុំទិញកីឡាករឆ្នើម របស់ពួកគេ ហើយបច្ចុប្បន្ននេះដែរ ក្លិបកំពុងធ្វើការពិចារណាទៅលើតម្លៃនេះ ។
ក្នុងរបាយការណ៍របស់ក្លិប Benfica បានបញ្ជាក់ថា ខាងសាមីខ្លួនជាម្ចាស់កីឡាករ សុំសំណើរ៦ លានអឺរ៉ូថែមទៀត ពោលគឺកីឡាករ ឆ្នើមសញ្ជាតិ ព័រទុហ្កាលខាងលើ នឹងលក់ក្នុងតម្លៃ ១៣២ លានអឺរ៉ូ ហើយការដេញថ្លៃនេះ នឹងត្រូវធ្វើការពន្យាពេលសិន ដើម្បីចរចារត្រូវរ៉ូវគ្នា៕