Torreira ហាក់មិនមានបំណងចង់ចេញពីក្លឹបឡើយទោះបីជា AC Milan ចង់បានខ្លាំងក៏ដោយ

0

រហូតមកដល់ពេលនេះទោះបីជាក្លឹបយក្សអ៊ីតាលី AC Milan ដែលបានធ្វើការយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលទាំងក្លឹបកាំភ្លើងធំនិងកីឡាករផ្ទាល់ Lucas Torreira ដើម្បីឲ្យកុងត្រាផ្ទេរកើតឡើងប៉ុន្តែគេជឿជាក់កីឡាករផ្ទាល់ហាក់មិនមានបំណងចាកចេញពីអង់គ្លេសឡើយ។

ទោះបីជាកាំភ្លើងធំ Arsenal មិនមានឈ្មោះទៅលេងនៅលីកកំពូល Champion League នារដូវកាលក្រោយក្តីប៉ុន្តែកីឡាកររូបនេះគឺនៅតែស្មោះស្ម័គ្រក្នុងការបន្តលេងនៅទីនេះ។គ្រូបង្វឹកថ្មីរបស់ AC Milan លោក Marco Giampaolo ដែលត្រូវបានតែងតាំងកាលពីសប្តាហ៍មុននោះក៏នឹងមិនបោះបង់ការព្យាយាមនេះដែល។

ជាមួយនឹងឯកសណ្ឋានលេង១១នៅកាំភ្លើងធំកីឡាករវ័យ២៣ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹបក្រោមការដឹកនាំរបស់លោក Emery រីឯកីឡាករផ្ទាល់ក៏ធ្លាប់បានបញ្ជាក់ហើយថាមានអារម្មណ៍សប្បាយរីករាយខ្លាំងដែរស្នាក់នៅ Emirates៕

ប្រែសម្រួល:Lee