ក្លិប Valencia ទិញបានអ្នកចាំទីរបស់ Barcelona

0

Valencia បានបំពេញបែបបទជាផ្លូវការហើយ ដោយចុះហេត្ថលេខាយកអ្នកចាំទី Jasper Cilllessen របស់ Barcelona ហើយនឹងបង្ហាញសមត្ថភាពលេង Champions League នារដូវកាលក្រោយជាមួយក្លិបថ្មី​។

អ្នកចាំទីខាងលើបានចូលរួមលេង​ជាមួយ Barcelona នៅឆ្នាំ២០១៦ ក្រោយចាកចេញពី Ajax ប៉ុន្តែវត្តមានលេងនៅ Barcelona មិនទៀងទាត់ ។
បើតាមរបាយការណ៍បានបញ្ជាក់ថា កុងត្រានេះធ្វើឡើងរយៈពេល ៤ឆ្នាំ ដោយឡែកតម្លៃខ្លួនវិញ មិនត្រូវបានលាតត្រដាង​ឲ្យដឹង ៕