កីឡាករជើងចាស់ព័រទុហ្កាល Paulo Futre ៖ Bernardo Silva នឹងលើកពាន Ballon d’Or នាពេលខាងមុខ​

0

លោក Paulo Futre បានសម្តែងនូវជំនឿទុកចិត្តថា កីឡាករ Bernardo Silva នឹងមានលទ្ធភាពលើកពាន Ballon d’Or នាថ្ងៃណាមួយ ។
សម្រាប់ Silva បានជួយឲ្យមេខៀវឈ្នះ Premier League, FA Cup, League Cup និង FA Community Shield មុននឹងគាត់បានដណ្តើមពាន រង្វាន់ UEFA Nations League ​ជូនប្រទេស​របស់លោក។

អតីត​កីឡាករ​ជម្រើសជាតិរបស់ព័រទុហ្កាល​អាយុ ៥៣ឆ្នាំ បានប្រាប់ Omnisport ថា ខ្ញុំគិតថា Bernardo Silva នឹងក្លាយជាតារាបាល់ទាត់បន្ទាប់ ហើយគាត់នឹងនៅទីនេះ នៅពេលដែល Ronaldo និង Messi ផុត​ឱកាស ហើយ Silva នឹងទទួលបានឱកាសដណ្តើមយកពាន Ballon d’Or ។

លោកបានបន្តសរសើរថា Bernardo ជាកីឡាករ​ដែលមានទំនួសខុសត្រូវមួយនៅក្លិប Man City បើសិនជាគាត់រក្សាការរីកចំរើន ក្នុងរយៈពេល ២​ទៅ ៣ឆ្នាំទៀត គាត់នឹងក្លាយជាកីលាករដ៏អស្ចារ្យ ឈ្នះ Ballon d’Or នៅពេលដែលកីឡាករ Messi និង Cristiano ចូលនិវត្តន៍។