Arsenal និង Spurs ត្រូវមានលុយយ៉ាងហោចណាស់៤៥លានផោនដើម្បីចចារទិញកីឡាករ Real Madrid ម្នាក់នេះ

0

បន្ទាប់ពីបានផ្លាស់មកលេងជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid កាលពីឆ្នាំ២០១៧ក្នុងតម្លៃខ្លួន១៤លានផោនកុងត្រារយៈពេល៦ឆ្នាំនោះពេលនេះក្លឹបជឿជាក់ថាកីឡាករ Dani Ceballos រូបនេះពិតជាមានតម្លៃមិនអន់នោះទេនៅក្នុងទីផ្សារបច្ចុប្បន្ន។

ប្រភពព័ត៌មាននៅអេស្បាញបានសរសេរថាមានក្លឹប២កំពុងបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករអេស្បាញរូបនេះក្នុងនោះមានដូចជា Arsenal និង Spurs ផងដែរប៉ុន្តែជឿជាក់ថា Real Madrid នឹងមិនលក់កីឡាកររូបនេះក្នុងតម្លៃថោកក្រោម៤៥លានផោននោះឡើយ។

ទោះបីជាយ៉ាងណាក្តីគេក៏ជឿជាក់ថាដែរថា Spurs ជាអ្នកនាំមុខក្នុងការប្រជែងគ្នានេះដោយក្លឹបនឹងមិនបញ្ហាឡើយក្នុងការចំណាយលុយទំហំនេះដើម្បីយកគេមកជាកីឡាករដំបូងក្រោយខកខានទិញកីឡាករចំណូលថ្មីអស់រយៈពេល២រដូវកាលមកហើយនោះ៕

ប្រែសម្រួល:Lee