ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់សម្តេច នៅរាត្រីថ្ងៃទី២៥ ខែមិថុនា ឲ្យដឹងថា ដោយសារទឹកប្រាក់កើន ឡើងពី2,198,400$ដល់2,368,400$ ដែលធ្វើឱ្យគ្រួសារសពម្នាក់ៗទទួលបានកើនពី67,800$ដល់73,870$។
សម្តេចបានសរសេរថា អាស្រ័យដោយក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ សប្បុរសជននៅបន្តជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើនឡើងពី2,198,400$ដល់2,368,400$។ដោយដក៣០មុឺនដុល្លាចែកជូនអ្នកត្រូវរបួសថវិកានៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន1,898,400$ដល់2,068,400$ដែលធ្វើឱ្យគ្រួសារសពម្នាក់ៗទទួលបានកើនពី67,800$ដល់73,870$។យើងនៅតែបន្តទទួលជំនួយឧបត្ថមនេះតទៅទៀតដែលក្នុងឱកាស់នេះខ្ញុំសូម
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។
លោកសេង ទៀងនឹងចាត់ចែងបញ្ជូនថវិកានេះទៅកាន់គ្រួសារសពនៅពេលបិទបញ្ចប់ការទទួលជំនួយតាមរយះធានាគារ។
ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថាយប់មុិញនេះនៅមុនម៉ោង១២យប់ខ្ញុំបានឱ្យលោកសេង ទៀងយកថវិការខ្ញុំទៅចែកជូន
កម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នុងនោះនារី៣៥នាក់ដោយម្នាក់ៗជាបុរសទទួលបាន100$ជានារីទទួលបាន200$។
ថវិកាដែលទទួលបានពីសប្បុរសជនប្រើប្រាស់សម្រាប់តែអ្នកស្លាប់និងរបួសប៉ុណ្ណោះ៕