ស្ត្រីវ័យចំណាស់អាយុ ១០៣ឆ្នាំ ទទួលមេដាយមាសផ្នែករត់ចម្ងាយពីរ និងប្រាប់ពីអាថ៌កំបាំងរស់យូរអង្វែង

0

វាជារឿងមួយដែលក្មេងៗជាច្រើនគួរ​តែខ្មាស់អៀន ក៏ព្រោះតែពួកគេមិនមានសមត្ថភាពខ្លាំងក្លាគ្រប់គ្រាន់ ដូចជាជីដូនចាស់ដែលមានអាយុជាង ១០០ឆ្នាំទៅហើយនោះ។
អ្នកទាំងអស់គ្នាបានដឹងច្បាស់ថា ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ខ្លាំងណាស់ ប៉ុន្តែជាការពិត ពួកគេបានពន្យាពេលវេលា យកលេសរវល់នេះ រវល់នោះ ដល់ចាស់ទៅតាំងមិនសុខភាពមិនអំណោយផល។​
ប៉ុន្តែសមាសភាពអ្នកទាំងអស់គ្នា​ ដែលយកលេសនោះ នឹងមានអារម្មណ៍ថាខ្មាស់អៀន ក្នុងការដឹងរឿងរ៉ាវ របស់ស្ត្រីចំណាស់ នៅក្នុងរូបភាពខាងក្រោម ។

បើយោងតាមគេហទំព័រ DailyMail បានចុះផ្សាយថា Julia Hawkins អាយុ ១០៣ ឆ្នាំ ដែលមានរហស្សនាមថា «ខ្យល់ព្យុះសង្ឈរា » បានឈ្នះ មេដាយមាសចំនួនពីរ ក្នុងការប្រកួតប្រជែងកីឡាជាតិ សម្រាប់មនុស្សចាស់ ក្នុងការរត់ចម្ងាយ ៥០ម៉ែត្រ និង ១០០ម៉ែត្រ​។ទន្ទឹមនឹងនេះដែរ លោកយាយក៏បានបង្កើតកំណត់ត្រា​ជាស្ត្រីចំណាស់ជាងគេចូលរួមប្រកួតប្រជែងនេះ។

លោកស្រី Hawkins បានកើតនៅថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ១៩១៦ នឹងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Louisiana ​នៅឆ្នាំ ១៩៣៨ ហើយប្តីគាត់ឈ្មោះ Murray Hawkins ជា​ទាហានជើងទឹកចាស់ ដោយស្លាប់នៅឆ្នាំ ២០១៣ ។

Julia Hawkins ក៏បានប្រាប់ពីអាថ៌កំបាំងក្នុងការរស់នៅយូរអង្វែងគឺស្ថិតនៅលើរបបអាហារ និងការហាត់ប្រាណ ។ គាត់ថាគាត់តែងតែញ៉ាំអាហារ បានយ៉ាងត្រឹមត្រូវគ្រប់គ្រាន់ មិនបានផឹកស្រា និងជក់បារីនោះទេ តែ​ធ្វើលំហាត់ប្រាណញឹកញាប់៕