ភ្នំពេញ៖ លោក ស៊ិន សុភា ដែលជាមន្ត្រីកងអង្គរក្ស បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនរបស់លោក នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ថា ម្ចាស់បទប៊ិះសយ ជាមនុស្សញៀនថ្នាំ និយាយបែកៗ មុនជួយសូមយកទៅតេស្តទឹកនោម សិន ។
លោក ស៊ិន សុភា បានសរសេរថា (ម្ចាស់បទប៊ិះសយ) អាគាត់ហ្នឹងញៀនថ្នាំ និយាយបែកៗ កូនតាប្រធានភូមិនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ គ្រួសារមានជីវភាពសមរម្យ បើចង់ជួយគាត់តេសទឹកនោមសិនទៅ ហើយយកគាត់ទៅមណ្ឌលបន្សាបគ្រឿងញៀន។ លោកបានសង្កត់ធ្ងន់ថា ព័ត៌មានថាគាត់វង្វេងបាត់ស្មារតីដោយគ្រោះថ្នាក់ចរាចរណ៍ជារឿងមិនពិត ៕