Alisson ប្រាប់ឈ្មោះកីឡាករមិត្តរួមក្លឹបម្នាក់ដែលគេចូលចិត្តបំផុតនៅ Liverpool

0

អ្នកចាំទីជនជាតិប្រេស៊ីល Alisson Becker ក្រោយការផ្លាស់មកលេងជាមួយនឹងក្លឹបហង្សក្រហម Liverpool បានមួយរដូវកាលកន្លងទៅនេះបានធ្វើឲ្យទំរង់លេងក្លឹបមានភាពប្រែប្រួលយ៉ាងខ្លាំងមិនត្រឹមតែបានជើងឯករងអង់គ្លេសទេហើយបានជួយក្លឹបលើកពានធំបំផុតរបស់អ៊ឺរ៉ុប Champion League ផងដែរ។

Alisson គឺជាកីឡាករសំខាន់ម្នាក់របស់ក្លឹបក្រោយបញ្ចប់ទៅរដូវកាលប៉ុន្តែរូបគេបានអះអាងថាមានមនុស្សពិសេសម្នាក់ដែលបានធ្វើឲ្យអាជីពរបស់គេនៅទីនេះកាន់តែមានភាពងាយស្រួលហើយក៏ជាមិត្តភ័ក្តដែលល្អជាងគេនៅទីនេះដែរ។ Alisson បានអះអាងថា Van Dijk គឺជាមនុស្សម្នាក់ដែលបានធ្វើឲ្យការងាររបស់គេជាអ្នកចាំទីនៅក្លឹបមានភាពល្អកាន់តែប្រសើរឡើង។

អតីតអ្នកចាំទីឆ្នើមរបស់ក្លឹប Roma រូបនេះបានផ្លាស់មកលេងជាមួយនឹងក្លឹបហង្សក្រហម Liverpool ទើបតែមួយរដូវកាលប៉ុណ្ណោះហើយជាលទ្ធផលគេអាចធ្វើបានដល់ទៅ២​១​ clean sheet ផងដែរ៕

ប្រែសម្រួល:Lee