Jorginho ត្រៀមបង្វិចរត់តាមគ្រូបង្វឹក Sarri ទៅកាន់ទឹកដីអ៊ីតាលីវិញ

0

ការផ្លាស់ទៅធ្វើការជាមួយនឹងក្លឹបជើងឯកអ៊ីតាលី Juventus លោក Sarri បានធ្វើឲ្យកីឡាករខ្លះរបស់ក្លឹបតោខៀវ Chelsea ខ្លះសប្បាយចិត្តនិងខ្លះទៀតមិនសូវសប្បាយចិត្តឡើយដោយសារនៅនឹកស្រលាញ់បុរសរូបនេះនៅឡើយ។

ក្នុងនោះមានកីឡាករម្នាក់ដែលត្រូវបានគេជឿជាក់ថានឹងអាចសម្រេចចិត្តផ្ទេរទៅលេងជាមួយនឹងគ្រូបង្វឹករូបនេះនៅអ៊ីតាលីជាមិនខាននារដូវកាលក្រោយ។ភ្នាក់ងារកីឡាកររបស់ Jorginho បានអះអាងថាបានបង្ហើបអំពីបំណងទៅលេងជាមួយនឹងលោក Sarri ដោយរងចាំមើលតែការសម្រេចចិត្តរបស់ក្លឹបទាំងពីរប៉ុណ្ណោះ។

Jorginho គឺជាកីឡាករសំណព្វចិត្តរបស់លោក Sarri ពេលធ្វើការនៅទីនេះនិងក៏ជាកីឡាករដែលលោកប្រជែងក្លឹបមេឃខៀវ Man City កាលពីឆ្នាំទៅក្នុងតម្លៃប្រមាណជា៥០លានផោនផងដែរមកចូលរួមក្លឹបតោខៀវ៕

ប្រែសម្រួល:Lee