Robert Lewandowski ៖ ក្លិបកំពុងរងចាំ​ចុះហត្ថលេខា Leroy Sane

0

ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich លោក Robert Lewandowski បានលើកឡើងថា​អ្នកលេងនៅក្លិបកំពុងទន្ទឹងរងចាំខ្សែប្រយុទ្ធថ្មីមួយទៀត នោះគឺ Leroy Sane ដើម្បីចូលរួមលេង​ជាមួយក្លិប។
កីឡាករស្លាបប្រយុទ្ធរបស់មេឃខៀវត្រូវបានម្ចាស់ពាន Bundesliga របស់អាល្លឺម៉ង់ចរចារចង់បាន ក្រោយ Arjen Robben និង Franck Ribery ចាកចេញទាំងអាយុចាស់វស្សា។

កីឡាករ​អាយុ ២៣ឆ្នាំរូបនេះត្រូវបានក្លិបមេឃខៀវទិញក្នុងតម្លៃ ៤៥លានផោនពី Schalke កាលពីខែឧសភា ឆ្នាំ​២០១៦​។
នៅពេលដែលអ្នកសារព័ត៌មានសួរពី Robben និង Ribery កីឡាករ Lewandowski បានឆ្លើយថា ពួកគេគឺជាកីឡាករជើងចាស់ ពួកគេបានចាកចេញ ទាំងក្រៀមក្រំ។ តែក្លិបនឹងព្យាយាមនាំយកកីឡាករថ្មីមកជំនួស ហើយខ្ញុំជឿជាក់ថា ស្លាបប្រយុទ្ធដែលក្លិបនាំមកនោះ នឹងមាន អនាគតល្អ ដូច Robben និង Ribery ។

អ្វីនៅទីនេះអ្នកលេងនៅក្លិបកំពុងទន្ទឹងរងចាំថា ក្លិបនឹងនាំយក Sane តែយើងកំពុងរងចាំនៅចុងបញ្ចប់នៃរឿងនេះបន្តទៀត​។
Niko Kovac ដែលជាគ្រូរបស់ Bayern Munich បានដំណើរការកីឡាករលើទីលានហើយ ដោយទិញបានកីឡាករខ្សែបម្រើរបស់កូរ៉េ ខាងត្បូងម្នាក់ Jeong Woo-yeong ពីក្លិប Freiburg ៕