គ្រូជម្រើសជាតិប្រាប់ Lukaku ដល់ពេលចេញពី Man United ហើយ

0

Romelu Lukaku កីឡករខ្សែប្រយុទ្ធប៊ែលហ្ស៊ិកវ័យ២៦ឆ្នាំត្រូវបានគេមើលឃើញថាបានធ្លាក់ទំរង់លេងយ៉ាងខ្លាំងកាលពីរដូវកាលមុនដោយក្នុងនោះគេមិនអាចបង្ហាញខ្លួនជម្រើសទី១របស់ក្លឹបបានឡើយចំណែកឯអ្នកគាំទ្រក្លឹបក៏មិនសូវសប្បាយចិត្តដូចគ្នាជាមួយនឹងកីឡាកររូបនេះ។

ព័ត៌មាននៃការចាកចេញនៅរដូវក្តៅនេះកាន់តែខ្លាំងឡើងដោយក្នុងនោះក្លឹបយក្សអ៊ីតាលី Inter Milan គឺជាអ្នកកំពុងដាក់សំណើរនិងនាំមុខគេក្នុងការនាំយកកីឡាកររូបនេះចេញពីអង់គ្លេស។គេជឿជាក់ទៀតថា Inter Milan នឹងហ៊ានចំណាយលុយប្រហែលជាខ្ទង់៧៥លានផោនដូចទៅនឹងអ្វីដែល Man United បានចាយទិញយក Lukaku ពី Everton កាលពី២ឆ្នាំមុនដូចគ្នាដែរ។

Lukaku ហាក់បីដូចជាកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ឡើយទោះបីជាបិសាចក្រហមបានកំណត់គោលដៅហើយថានឹងមិនរក្សារូបគេឡើយ។តែចុងក្រោយនេះសូម្បីតែគ្រូបង្វឹកជម្រើសជាតិប៊ែលហ្ស៊ិកលោក Martinez ក៏បានផ្តល់ជាយោបល់ផងដែររូបគេគួរតែដល់ពេលសម្រេចចិត្តចាកចេញពី Old Trafford ហើយដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឡើងវិញ៕

ប្រែសម្រួល:Lee