Maddison ចង់បានលក្ខណ្ឌមួយចុងក្រោយពី Man United មុនសម្រេចចិត្តសំណើរ៦០លានផោន

0

Man United មកដល់ពេលនេះទើបតែបានចុះកុងត្រាបានកីឡាករវ័យក្មេងម្នាក់ប៉ុណ្ណោះទោះបីជាជឿជាក់ថាខ្លួនពិតជាត្រូវការកីឡាករមួយចំនួនទៀតមកជួយក្លឹបនារដូវកាលក្រោយក្តី។កីឡាករគោលដៅទាំងអស់របស់លោក Solkjaer នៅតែស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងនិងរងចាំការសម្រេចចិត្តពីក្លឹបនិងកីឡាករទាំងអស់។

ក្នុងចំណោមនោះកីឡាករឆ្នើមម្នាក់របស់ក្លឹប Leicester City គឺកីឡាករ James Maddison ដែលត្រូវបានគេជឿជាក់ថានឹងអាចឲ្យក្លឹបត្រូវចំណាយលុយយ៉ាងហោចណាស់៦០លានផោនដើម្បីនាំយកកីឡាកររូបនេះមកកាន់ Old Trafford និងប្រជែងជាមួយនឹងក្លឹប Liverpool និង Spurs ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះហាក់បីដូចជាមិនសូវបញ្ហាឡើយក្នុងការផ្លាស់ទៅលេងជាមួយនឹងក្លឹបនេះប៉ុន្តែកីឡាករផ្ទាល់បានដាក់លក្ខណ្ឌមួយយ៉ាងច្បាស់ថាក្រោមការបញ្ជាក់ថារូបគេមិនចង់ចាកចេញពី Leicester City និងទៅអង្គុយត្រឹមកៅអីបម្រុងនោះឡើយ៕

ប្រែសម្រួល:Lee