ស្ថានភាពតានតឹងរវាងក្លឹបអ្នកមានបារាំងនិងកីឡាករខ្សែប្រយុទ្ធបានកើតឡើងភ្លាមៗនៅក្រោយពេលដែលម្ចាស់ក្លឹប PSG បាននិយាយថាមិនចូលចិត្តអត្តចរិតរបស់កីឡាករ Neymar ដែលបច្ចុប្បន្នរូបគេតែងតែបានបង្ហបញ្ហាជារឿយៗ។
ជាក់ស្តែងការប៉ះទង្គិចគ្នាជាមួយនឹងអ្នកគាំទ្រកាលពីប៉ុន្មានខែមុនព្រមទាំងបានទទួលរងការបម្រាមនិងពិន័យផងនោះលើសពីនេះព័ត៌មានចុងក្រោយអំពីសកម្មភាពចាប់រំលោភស្ត្រីម្នាក់នៅក្នុងទីក្រុងប៉ារីសដែលឈានទៅដល់មានការចាប់ឃាត់ខ្លួនកំពូលកីឡាកររូបនេះនៅក្នុងប្រទេសប្រេស៊ីលផង។
ជាការឆ្លើយតបវិញភ្លាមៗផងដែរប្រភពព័ត៌មាននៅក្នុងប្រទេសបារាំងបានអះអាងថា Neymar វ័យ២៧ឆ្នាំរូបនេះបានបដិសេធមិនធ្វើការចចារណាមួយក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយហើយជឿជាក់ថាកំពុងស្វះស្វែងរកទ្រនំថ្មីផងដែរ៕
ប្រែសម្រួល:Lee