Lionel Messi រកគ្រាប់បាល់បាន ៦៧គ្រាប់ក្នុងចំណោម ១៣១ប្រកួត ជូនជាតិអាហ្សង់ទីន ប៉ុន្តែមើលទៅគាត់នឹងបញ្ចប់អាជីពជាមួយក្រុមជម្រើស ជាតិដោយនឹងគ្មានឈ្នះពានរង្វាន់។
នៅទីនេះដែរនឹងមានកីឡាករចំនួន ៥រូប អាចជំនួសតំណែងកីឡាករអាយុ ៣១ ឈានចូល ៣២ឆ្នាំនេះ ៖
#5. Cristian Pavón
កីឡាកររូបនេះថ្វីបើមិនអាចរកគ្រាប់បាល់ដូច Messi ប៉ុន្តែគាត់បានបង្កើតឱកាសគ្រាប់បាល់ជាច្រើនជូនក្រុម ។ កីឡាករអាយុ ២៣ឆ្នាំរូបនេះ បច្ចុប្បន្ន ជាកីឡាកររបស់ក្លិប Boca Juniors ដោយគាត់រកគ្រាប់បាល់បាន ២៨គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ៣២លើក។ គាត់ត្រូវបានក្លិប Arsenal និង Barcelona ចង់បាន។
#4. Lautaro Martínez
ខ្សែប្រយុទ្ធរូបនេះក៏មិនធម្មតាដែរ គាត់នឹងក្លាយជាកីឡាករដែលអាចជំនួសតំណែង Messi បានសម្រាប់ក្រុមជម្រើសជាតិ ។ កីឡាករអាយុ ២១ឆ្នាំ នេះបានបង្ហាញទម្រង់លេងល្អ ទាំងនៅក្លិប និងក្រុមជម្រើសជាតិ ។ Lautaro Martínez បច្ចុប្បន្នលេងនៅ Inter Milan ហើយក៏ជាកីឡាករដែល អាជំនួសតំណែង ខ្សែប្រយុទ្ធ Icardi បានយ៉ាងល្អ។
#3. Giovani Lo Celso
ក្លិប Tottenham Hotspur ក៏បានដាក់គោលដៅទិញ Giovani Lo Celso ដើម្បីជំនួសតំណែង Christian Eriksen ក៏ព្រោះតែកីឡាកររូបនេះ មានកម្រិតលេងប្រហាក់ប្រហែលកីឡាករដាណឺម៉ាក។
កីឡាករអាយុ ២៣ឆ្នាំរូបនេះជាកីឡាករ Real Betis ដោយលេងបាន ៤៥ប្រកួត រកគ្រាប់បាល់បាន ១៦គ្រាប់ និង បោះបាល់ជូនមិត្តរួមក្រុម សម្រេចទី ចំនួន ៦លើក ដោយជួយឲ្យក្លិបបញ្ចប់តំណែងលេខរៀងទី១០ ។
#2. Mauro Icardi
ជាមួយ ១២៤គ្រាប់ ក្នុងចំណោម ១២៩ ប្រកួត ជូនក្លិប Inter Milan ដោយចាប់ពីឆ្នាំ 2013/14 បានក្លាយជាខ្សែប្រយុទ្ធឆ្នើមដែលពិភពលោក ទទួលស្គាល់ ។ កីឡាករ Mauro Icardi លេងជូនជាតិ តែ៨លើកតែប៉ុណ្ណោះ នឹងរកគ្រាប់បាល់ចំនួន ១ ដោយយកឈ្នះ Mexico នៅឆ្នាំ ២០១៨ ។
#1. Paulo Dybala
កីឡាករនេះក៏សាកសមក្នុងការជំនួសតំណែង Messi ទាំងការលេងនៅក្លិប និងក្រុមជម្រើសជាតិ ដោយរកគ្រាប់បាល់ជូន Juventus ចំនួន ៧៨ គ្រាប់ បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ៣១ លើក ក្នុងចំណោម ១៨២ ប្រកួត ។ តែទោះជាយ៉ាងណា គាត់រកបានតែ១គ្រាប់ ជូនជាតិ ក្នុងចំណោម ២០លើកដែលបង្ហាញខ្លួនលេង។ ថ្វីបើអ៊ីចឹងមែន បើសិនជា Messi ចូលនិវត្តន៍ពីជម្រើសជាតិ ច្បាស់ណាស់ Dybala នេះនឹងជំនួសតំណែងជាមិនខាន៕