ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងល្បីល្បាញរបស់ផលិតកម្មសាន់ដេ នាយចឺម ហាក់បង្ហាញនូវរឿងរ៉ាវប្លែកមួយទៀតហើយ គឺកំពុងមានកូនលួចលាក់ ដោយបានសម្រាលរួចរាល់ហើយ ។
បើតាមវីដេអូឃ្លិបដែលត្រូវបានគេបង្ហោះនៅលើយូធូប មានរយៈពេល ១៤វិនាទី បានបង្ហាញយ៉ាងច្បាស់នូវសកម្មភាពនាយចឺម ពរក្មេង ហើយក៏មានបុរសម្នាក់ទៀតថត ដែលត្រូវជាបងធម៌នាយចឺម គឺនាយក្តី ។ ក្នុងនោះដែរនាយក្តី បាននិយាយថា នេះជាកូនលួចលាក់ ដែលមិនអាច បញ្ចេញបាន ឥលូវនៅពេទ្យផ្ទាល់បងប្អូន សំខាន់ចឺម ខ្លាចអ្នកសារព័ត៌មានដឹង អ៊ីចឹងខ្ញុំថតទុកជា Private ។
ទោះបីយ៉ាងនេះក្តី ខាង ស្ថាប័ន OBN Asia មិនទាន់អាចទាក់ទងបានទៅនាយចឺម និង នាយក្តី បាននោះទេនៅព្រឹកនេះ ដោយខលទៅគ្មានអ្នកលើក៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=R7rT_idJtCI&feature=youtu.be