ក្រុម Uruguay លត់អេក្វាឌ័រ 4-0 មុននេះ (មានវីដេអូខ្លី)

0

ក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយ បានយកឈ្នះទៅលើក្រុមអេក្វាឌ័រ ក្នុងលទ្ធផល 4-0 ដែលបញ្ចប់កាប្រកួតនៅមុននេះ នៃពានរង្វាន់កូប៉ាអាម៉េរិកខាឆ្នាំ ២០១៩ ។
នៅនាទី ៦ កីឡាករ Nicolas Lodeiro បានរកគ្រាប់បាល់ដំបូងជួយ អ៊ុយរ៉ូហ្គាយ នាំមុខ​ តែនៅនាទី ២៤ កីឡាករ Jose Quinteros របស់អេក្វាឌ័រ បានទទួលកាតក្រហម ដែលកាន់តែ ធ្វើឲ្យក្រុម របស់ Suarez និង Cavani កាន់តែមានឱកាសបន្ថែមគ្រាប់បាល់យកបីពិន្ទុ នៅក្នុងពូល C ។
ជាមួយគ្នា ១១ នាក់ទល់ ១០នាក់ កីឡាករ Edinson Cavani បានរកគ្រាប់បាល់ជូនក្រុម នៅនាទី ៣៣ និង Luis Suarez នាទី ៤៤ និងគ្រាប់បាល់ អនហ្គោល Arturo Mina នៅនាទី ៧៨ ។​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=4-AEIhCVCb4