Crystal Palace ទាមទារតម្លៃខ្លួន Bissaka ដល់៧០លានផោនពី Man United

0

អត្ថបទមួយដែលចេញផ្សាយដោយប្រភពព័ត៌មាននៅក្នុងប្រទេសអង់គ្លេសបានសរសេរថា Crystal Palace បានធ្វើការទាមទារតម្លៃខ្លួនរបស់កីឡាករ Aaron Wan Bissaka រហូតទៅដល់៧០លានផោនពីក្លឹប Man United។

កន្លងមកគេបានដឹងហើយថាបិសាចក្រហម Man United ក្រោមការគ្រប់គ្រងរបស់លោក Ole Solkjare គឺតែងតែប្រាថ្នាចង់បានកីឡាករឆ្នើមរបស់ Crystal Palace រូបនេះនិងថែមទាំងបាននាំមុខគេក្នុងការដាក់សំណើរទិញផងដែរគឺរហូតទៅដល់៤០លានផោន។

កីឡាករវ័យ២១ឆ្នាំដែលបានបង្ហាញខ្លួនបានយ៉ាងល្អកាលពីរដូវកាលកន្លងទៅចំនួន៣៥ប្រកួតរូបនេះក៏ជាមុខសញ្ញាចង់បានពីក្លឹបធំៗផ្សេងទៀតនៅអ៊ឺរ៉ុបផងដែរដូចជា Man City ប៉ុន្តែជឿជាក់ថាកីឡាករផ្ទាល់គឺមានបំណងចង់ទៅលេងជាមួយនឹង Man United ខ្លាំងបំផុត៕

ប្រែសម្រួល:Lee