Suarez ចង់ចាកចេញពី Barcelona តែចង់បន្តលេងនៅលីក La Liga

0

Denis Suarez បានធ្វើការអះអាងថា គាត់ចង់ចាកចេញពីក្លិប Barcelona ទោះបីជាមានចិត្តចង់នៅលេងលីគកំពូលនេះដដែល។
កីឡាករ​អាយុ ២៥ឆ្នាំបានព្យាយាមតស៊ូជាមួយក្លិបតាំងពីឆ្នាំ ២០១៦ ប៉ុន្តែក៏ត្រូវបានក្លិបឲ្យកាំភ្លើងធំខ្ចីជើងលេង ។
អតីតខ្សែបម្រើរបស់ Villarreal កំពុងមានបញ្ហារបួសក្រលៀន នៅរដូវកាល 2018-19 ហើយគាត់បានបញ្ជាក់ថា គាត់មានបំណងប្រាថ្នាចុងក្រោយ គឺចង់ចាកចេញពីក្លិប Barcelona​។

ថ្លែងប្រាប់ El Larguero ថា អ្វីដែលខ្ញុំចង់នៅទីនេះគឺចងចាកចេញពី Barca ដើម្បីឲ្យមានការលេងសកម្ម ។ តែទិសដៅនៅតែបន្តចង់លេងនៅ លើទឹកដីអេស្ប៉ាញ ជាមួយក្លិបផ្សេង ។ លោកថា លោកបានទៅកាន់ Barcelona ពីរខែចុងក្រោយដើម្បីព្យាបាលរបួស ប៉ុន្តែគ្មាននរណាម្នាក់ មកពីក្លិបនេះ សួរសុខទុក្ខឬប្រាប់អ្វីដល់លោកឡើយ។

សម្រាប់កីឡាករ​ខ្សែបម្រើខាងលើ នៅជាប់កុងត្រា​ជាមួយក្លិបរហូតដល់ឆ្នាំ ២០២១ ហើយកំពុងត្រូវបានក្លិប Valencia ល្បួងយក។ លោកបន្តថា វាមិនពិតនោះទេដែលលោកត្រូវច្រានចោលសំណើររបស់ Valencia ហើយ Valencia កន្លងទៅមិនដែលបង្ហាញសញ្ញាណាមួយ ថាពួកគេចង់បានខ្ញុំ ដូចអ្វីដែលគេកំពុងធ្វើនាពេលបច្ចុប្បន្ន៕