Lukaku ដូចដឹងមុនចឹង ដោយសរសើរ Conte ខ្លាំងមិនដាច់ពីមាត់សោះ

0

ព័ត៌មានចចាមអារ៉ាមកាន់តែខ្លាំងនៅក្រោយពេលដែលលោក Antonio Conte បានមកកាន់តំណែងគ្រូបង្វឹកក្លឹប Inter Milan ជាផ្លូវការហើយដែលកីឡាករ Lukaku នឹងផ្លាស់មកលេងជាមួយនឹងក្លឹបយក្សអ៊ីតាលីនេះនៅរដូវកាលក្រោយ។

កីឡាករផ្ទាល់ហាក់បីដូចជាបានប្រាប់មុនថារូបគេប្រាកដជានឹងផ្លាសមកលេងជាមួយនឹង Inter Milan ដោយធ្លាប់បានអះអាងថានឹងចាកចេញពីក្លឹបបិសាចក្រហម Man United នាពេលខាងមុខនេះទៀតផង។សប្តាហ៍ចុងក្រោយនៃពេលវេលាទីផ្សារដោះដូរកំពុងប្រព្រឹត្តទៅផងនោះLukakuដូចជាបានប្រាប់អ្នកគាំទ្រជាមុនដែរដោយបានលើកសរសើរខ្លាំងអំពីគ្រូបង្វឹកលោកConteយ៉ាងខ្លាំង។

Lukaku បាននិយាយថា Conte គឺជាគ្រូបង្វឹកល្អបំផុតលើលោក Best Coach in the World ខណៈដែលគ្រូបង្វឹករូបនេះត្រូវបានគេជឿជាក់ថាគឺជាអ្នកដែលបានតាមទាក់ទងកីឡាកររូបនេះដើម្បីមកលេងជាមួយនឹងក្លឹបChelseaតាំងតែពី២ឆ្នាំមុនម្ល៉េះមុនពេលកីឡាករសម្រេចទៅលេងជាមួយនឹងMan Unitedក្នុងតម្លៃខ្លួន៧៥លានផោនពីEverton៕

ប្រែសម្រួល:Lee