ដំណឹងនេះនឹងធ្វើឲ្យក្លឹបធំៗជាច្រើនធ្លាក់ថ្លើមមិនខានជាពិសេសបិសាចក្រហម Man United ដោយសារតែភ្នាក់ងាររបស់កីឡាករខ្សែការពារវ័យក្មេងហុល្លង់ De Ligt គឺលោក Mino Raiola នោះបានធ្វើដំណើរមកដល់ទីក្រុងបារាំងហើយ។
ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាភ្នាក់ងារកីឡាកររូបនេះត្រូវបានគេជឿជាក់យ៉ាងច្បាស់ថាបានណាត់ជួបពិភាក្សាជាមួយនឹងតំណាងរបស់ក្លឹបមហាសេដ្ឋី PSG ជាមិនខានហើយការអះអាងនេះមានភាពស្រដៀងគ្នាទៅនឹង Sky Italia របស់អ៊ីតាលីផងដែរ។
ក្លឹប Barcelona និង Man United ក្រោយដំណឹងនេះគឺបានដឹងខ្លួនយ៉ាងច្បាស់ថា PSG នឹងចាយលុយច្រើនណាស់ដើម្បីចចារនាំយកខ្សែការពារវ័យ១៩ឆ្នាំប្រធានក្រុម Ajax ទៅរួមក្លឹបនារដូវកាលក្រោយ៕
ប្រែសម្រួល:Lee