ប្រព័ន្ធអប់រំនៅមានកម្រិតបណ្ដាលឲ្យកម្ពុជាជួបបញ្ហាផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់

0

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភថាបច្ចុប្បន្នកម្ពុជាកំពុងជួបនូវបញ្ហា ភាពមិនស៊ីគ្នានៃជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអបំរំ បណ្ដុះបណ្ដាលនៅមានកម្រិត និងមិនអាចឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មបានឡើយ។

យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសទិវាជាតិ អប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈលើកទី២ ក្រោមប្រធានបទ « TVET អាចធ្វើបាន » កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា “បច្ចុប្បន្នកម្ពុជាកំពុងជួបនូវបញ្ហាភាពមិនស៊ីគ្នានៃជំនាញនិងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ដោយសារតែប្រព័ន្ធអប់រំបណ្ដុះបណ្ដាល នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស”។