ដឹងអត់គិតត្រឹម Hazard តើ Real Madrid ទិញកីឡាករថ្មីបានប៉ុន្មាននាក់និងចំណាយអស់ប៉ុន្មាន?

0

កាលពីថ្ងៃសុក្រក្លិប Real Madrid បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាជាមួយនឹងកីឡាករ Eden Hazard កីឡាករអន្តរជាតិបែលហ្ស៊ិករបស់ក្លឹប Chelsea នៅក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។

យោងតាមសារព័ត៌មាននៅចក្រភពអង់គ្លេសបានឱ្យដឹងថាកីឡាករវ័យ២៨ឆ្នាំដែលបានសម្រេចចិត្តចាកចេញពីក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ក្នុងតម្លៃខ្លួនប្រមាណជា១៥០លានផោនរួមទាំងប្រាក់បន្ថែមមួយចំនួនទៀតផង។

កីឡាករបែលហ្ស៊ិករូបនេះនឹងត្រូវបង្ហាញដំបូងឲ្យ Real Madrid នៅបន្ទាប់ពីការសម្រាកអន្ដរជាតិនាពេលបច្ចុប្បន្ន។Hazard បានក្លាយជាកីឡាករទីបួនរបស់ក្លឹបសម្រាប់រដូវកាលថ្មីបន្ទាប់ពីកីឡាករ Luka Jovic, Rodrygo និង Eder Militao ។ ការមកដល់របស់Hazardមានន័យថាReal Madridបានចំណាយទឹកប្រាក់សរុបរហូតទៅដល់ប្រហែលជា៣០០លានអឺរ៉ូរួចមកហើយ។

Hazard ស៊ុតបញ្ចូលទីបាន១១០គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៣៥២លើកសម្រាប់ Chelsea និងជួយក្លឹបលើកពានពានរង្វាន់ក្របខ័ណ្ឌ Premier League ពីរដងពានរង្វាន់ Europa ពីរដង FA Cup និង League Cup ក្នុងការប្រកួតទាំងអស់របស់ខ្លួន៕

ប្រែសម្រួល:Lee