Diego Maradona អួតថាលោកអាចជួយឲ្យ Man Utd លើកពាន

0

Diego Maradona បានធ្វើការអះអាងយ៉ាងក្លាហានថា គាត់ជាមនុស្ស ម្នាក់ដែល​អាចនាំមកនូវ​ជ័យលាភីជូន Man Utd វិញ ហើយស្តារនូវកិត្យានុភាពដ៏ល្បីល្បាញរបស់ក្លិប ។​
ចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍នៅឆ្នាំ ២០១៣ មក បិសាចក្រហមហាក់ស្ថិតក្នុងស្ថានភាពប្រកួតដ៏លំបាកលំបិត ។
Ole Gunnar Solskjaer បានត្រឹមតែរីករាយមួយរយៈក្នុងការដឹកនាំក្រុម ក្រោយការបណ្តេញលោក Jose Mourinho កាលពីខែធ្នូ ។
កីឡាករជើងចាស់របស់អាហ្សង់ទីន Maradona ​ មិនទាន់ឃើញមានផ្លែផ្កា​ឲ្យគួរ​កត់សម្គាល់ក្នុងអាជីពជាគ្រូបង្វឹក ហើយបច្ចុប្បន្នកំពុងដឹកនាំក្រុមនៅលើទឹកដី ម៉ិចស៊ិកជាមួយក្រុម Dorados តែគ្រូបង្វឹកអាយុ ៥៨ ឆ្នាំរូបនេះ​បានអះអាងថា គាត់នឹងធ្វើឲ្យ Man Utd ក្លាយជាកំលាំង​ដ៏សំខាន់ឡើងវិញ ។
ថ្លែងប្រាប់ FourFourTwo​ លោក Maradona បានអះអាងថា ប្រសិនបើបិសាចក្រហមត្រូវការគ្រូបង្វឹក ខ្ញុំជាបុរសដែលអាចធ្វើវាបាន ។លោកថា ពួកគេបានលក់អាវយឺតជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែពួកគេត្រូវការឈ្នះរង្វាន់ផងដែរ ហើយខ្ញុំអាចធ្វើវាសម្រាប់ពួកគេ។
លោកបន្តថា Man Utd ជាក្រុមមួយនៅអង់គ្លេសដែលលោកពេញចិត្ត វាជាក្រុមដែលមានកីឡាករ​អស្ចារ្យច្រើន និងជាក្រុមអស្ចារ្យ ក្រោមការដឹកនាំ របស់លោក Alex Ferguson ។​
លោកបានបន្ថែមថា កីឡាករនៅបិសាចក្រហមពីររូប បើធៀបគ្នា គឺ Ander Herrera លោកពេញចិត្ត ហើយ Pogba គឺធ្វើការមិនអស់ ចឹងលោកមិនពេញចិត្តនោះទេ៕