Suarez ត្រឡប់មកចូលរួមហ្វឹកហាត់ឲ្យជម្រើសជាតិវិញក្រោយវះកាត់

0

ខ្សែប្រយុទ្ធ Luis Suarez របស់ក្លឹប Barcelona បានធ្វើឲ្យសហព័ន្ធបាល់ទាត់ថយការព្រួយបារម្ភក្រោយដឹងថាសុខភាពរបស់គាត់នៅមុនពេលការប្រកួត Copa America មានភាពប្រសើរឡើងវិញហើយ។

លើសពីនេះ Suarez អាចចូលរួមជាមួយមិត្តរួមក្រុមអ៊ុយរូហ្គាយរបស់គាត់ក្នុងការហ្វឹកហាត់កាលពីថ្ងៃអង្គារផងដែរ។កីឡាករអាយុ៣២ឆ្នាំរូបនេះត្រូវបានបញ្ចប់ពីការវះកាត់ចាប់តាំងពីថ្ងៃទី១០ខែឧសភា។

គាត់ត្រូវបានគេមើលឃើញថាបានធ្វើសកម្មភាពដោយសេរីនៅក្នុងវគ្គដំបូងនៃវគ្គហ្វឹកហាត់ដំបូងនៅជំរុំហ្វឹកហាត់របស់ក្រុមនៅជាយក្រុង Montevideo ។ អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool រូបនេះមានឈ្មោះជាជម្រើសជាតិរួមជាមួយកីឡាករ Cristhian Stuani និង Jonathan Rodriguezផងដែរ។

ក្រុមអាហ្វ្រិកខាងត្បូងនេះនឹងត្រូវលេងនៅក្នុងប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី១៤ខែមិថុនាដល់ថ្ងៃទី៧ខែកក្កដា។ អ៊ុយរូហ្គាយនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេជាមួយនឹងនឹងអេក្វាឌ័រនៅថ្ងៃទី១៦ខែមិថុនាមុនពេលជួបជប៉ុននិងឈីលីក្នុងពូល C៕

ប្រែសម្រួល:Lee