ភ្នំពេញ៖ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់នៃសាលាខេត្តព្រះសីហនុ លោក លី ចិត្តនិយម បានឲ្យម្ចាស់សំណង់ដែលបានសាងសង់រំលោភចំណីផ្លូវសាធារណៈ ត្រូវតែរុះរើចេញជាបន្ទាន់វិញ បើមិនរុះរើទេ ក្រុមការងារនឹងចាត់វិធានការតាមនីតិវិធី។
លោកលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះ ពិនិត្យការសាងសង់សំណង់នានា លើផ្លូវចំនួន៣ទីតាំង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីធានាសំណង់ទាំងអស់ដែលបានសង់មានរបៀបរៀបរយ។
លោក លី ចិត្តនិយម បញ្ជាក់ថា “សំណង់ដែលបានសង់រំលោភចំណីផ្លូវត្រូវតែរុះរើចេញវិញ បើមិនរុះរើទេក្រុមការងារនឹងចាត់វិធានការតាមនីតិវិធី”៕